ភ្នំពេញ ៖ ជនជាតិចិនចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១ ពីបទបានប្រព្រឹត្តបទល្មើស កេងចំណេញផ្លូវភេទ ពីស្ដ្រីវ័យក្មេង និងអនីតិជនប្រព្រឹត្តទៅនៅប្រទេសចិន ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនិងលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ចេង សុផាន ក្រឡាបញ្ជី ក្នុងពេលចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ចំនួន២ ទីតាំង ស្ថិតនៅក្នុងផ្ទះលេខN200 និងផ្ទះលេខN២៣២ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕