ក្រោយពីមានរឿង យកកំប៉ុង ស្រាបៀរគប់លើតារាចម្រៀង ទេព បូព្រឹក្ស ដោយហេតុការណ៍នេះបានកើតនៅហាងគ្រឿងសមុទ្រមួយ ក្បែរពេទ្យ កុមារជាតិ កាលពីរាត្រីយប់មិញនេះ ដែលធ្វើឲ្យទស្សនិកជន និងសិល្បករ ជាច្រើនមានអារម្មណ៍ខឹងសម្បារ។
ចន ចាន់លក្ខិណា បានសរសេរនៅលើបណ្តាញទំនាក់ទំនងស្គមហ្វេសប៊ុកក្នុងនាម ប្រធានសមាគមសិល្បករខ្មែរថា «សូមបងប្អូនជួយស៊ែរម្នាក់មួយផងដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រីទេព បូព្រឹក្ស ?បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ នឹងអោយមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក» ។
ទន្ទឹមជាមួយគ្នានេះដែរ មានសិល្បករជាច្រើនបានចូលទៅគាំទ្រទាំងអារម្មណ៍មិនសុខស្រួលថា ដែលមានដូចខាងក្រោមនេះ៖
តារាចម្រៀង និងសម្តែង ឌី សូនីតា បានចូលទៅខម្មិនថា «មើលហើយយំទាំងយប់ បងអើយបងឈឺហួសថ្លែង មិចបានដល់ថ្នាក់ហ្នឹង មិចក៏អស់លោកថោកទាបម្លេះ មិចបានជាកើតមកជាមនុស្សហើយបែជាដាក់ខួរសត្វមកតាមទៅវិញ? បើជាតិសាសន៍ដទៃគេឃើញគេសើចយំយ៉ាងណា? បើជាខ្ញុំវិញហាងហ្នឹងមិនរួចខ្លួនទេ? សម័យនេះសម័យហ្វេសប៊ុកណាអស់លោក ឡើងតំណែងក៏លឿន ធ្លាក់ចុះវិញក៏រឹតតែលឿន។ ជូនពរអោយហាងអ្នកឯងរលាយឆាប់ៗ រកសីមុខរបរអ្វីក៏រលាយទាំងអស់ ខឹងណាស់ខ្ញុំ????
»។
សុភ័ក្ត្រ កុសមៈ បានចូលទៅខម្មិនថា «អរគុណណាស់បងស្រី សូមគាំទ្របង ខ្ញុំសង្ឃឹមថា នឹងបានយុត្តិធម៌ និងតម្លៃរបស់អ្នកសិល្បះមកវិញ»។
កែវ សុបញ្ញា បានសរសេរថា «O support j អាលូវអាណិតគាត់ឡើងគេងអត់លក់ហើយ?ខឹងណាស់»។
អាឡិចដាហ្វីចន « ខ្ញុំសង្ឃឹមថា នឹងបានយុត្តិធម៌ និងតម្លៃរបស់អ្នកសិល្បះមកវិញ» ។
គង់ ចាន់ស្រីមុំ «សង្ឃឹមថានិងទទួលបានយុត្តិធម៌ ដើម្បីអោយតំលៃអ្នកសិល្បះយើងវិញបង» ។
ហម ឈរ៉ា «ជាអំពើនៃមនុស្សខ្លៅ អ្នកឯងត្រូវតែសងភាពស្អាតស្អំយុត្តិធម៌មកវិញ!បុគ្គលម្នាក់ៗមានសិទ្ធិសេរីភាពពេញលេញដោយគ្មានការប្រមាថ!!!»។
នៅមានតារាជាច្រើនទៀតបានចេញមកខម្មិនទាំងកំហឹង សុំឲ្យហាងសមុទ្រមួយកន្លែងនៅពេទ្យកុមារជាតិនោះ ចេញមុខជូនភាពស្អាតស្អំ ដល់ទេព បូព្រឹក្ស វិញ ៕