គួរឲ្យអាសូរ!ផ្ទុះក្បាលគ្រាប់ផ្ដាច់ជីវិតប្ដីប្រពន្ធយ៉ាងអាណោចអាធម

0

ភ្នំពេញ៖ផ្ទុះក្បាលគ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០មីលីម៉ែត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលឲ្យជនរងគ្រោះពីរនាក់ប្តីប្រពន្ធស្លាប់ ខណៈពួកគាត់កំពុងដុតភ្លើងក្រោមដើមឈើមួយដើមនៅក្នុងចំការ។នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តបាត់ដំបង។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ឋមានស្រុកកំណើត នៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត ហើយ មកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូង អោយ ម្ចាស់ចំការឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ នៅ ភូមិ ឃុំកើតហេតុខាងលើ៕