ភ្នំពេញ ៖ក្រោយទទួលបានលិខិតចំរើនពរ ជួយអន្តរាគមន៍ ពីសម្តេចព្រះចៅអធិការវត្តបទុមវត្តី យុវជន៣នាក់ ជាកូនសិស្សលោកស្នាក់នៅកុដិលេខ១ វត្តបទុមវតី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀនឱកាសខ្ញុំ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ។
យុវជនទាំង៣នាក់រួមមាន ៖
១. ឈ្មោះ តុ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកុដិលេខ១ វត្តបទុមវតី ។
២.ឈ្មោះ ឆោម អ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី ។
៣.ឈ្មោះ លីវ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី ៕