គិតត្រឹមខែវិច្ឆិកាក្រសួងដែនដីទទួលពាក្យបណ្តឹងជិត៩ពាន់ករណី

0

ភ្នំពេញ៖ចាប់តាំងពីខែមករារហូតខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រសួងដែនដីបានទទួលពាក្យបណ្តឹងចំនួន ៨ ៣២២ ករណី ដោះស្រាយបពា្ចប់ចំនួន ៣ ៩៣៨ ករណី ដែលមាន ២០ ៩៣៧ គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦ ៣០៤,៨៤ ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ២៦៨៩ ករណី សុំដកពាក្យបណ្តឹងចំនួន ៨៦៩ ករណី និងកំពុងដោះស្រាយចំនួន ៨២៦ ករណី។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថាក្នុងលទ្ធផលនេះ រួមបញ្ចូលលទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ចំនួន ៣ ២៦០ ករណី ដូចខាងក្រោម ៖ដោះស្រាយបញ្ចប់ចំនួន ១ ៦៨៧ ករណី,ច្រានចោលចំនួន ៨៨១ ករណី ,ដកពាក្យចំនួន ៤២១ ករណី,និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ២៧១ ករណី៕