ឆ្នាំ២០១៨មានពលរដ្ឋជាង៧ម៉ឺនគ្រួសារទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋ

0

ភ្នំពេញ៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថាគិតពីពេលចាប់ផ្តើមរហូតដល់ខែធ្នូ ឆ្នាំ ២០១៨ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ សម្រេចផ្តល់ដីសរុប ១៤០ ៧៦៥,៤៧ ហិកតា ជូនប្រជាពលរដ្ឋសរុប ៧៨ ៥៤៥ គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៦ ៦៩៩ ខ្នង និងសម្រេចផ្តល់ដីសរុបជាង ១លាន ២សែន ហិកតា ស្មើនឹងជាង ៧១ ម៉ឺនក្បាលដី ជូនគ្រួសារទទួលដីប្រមាណ ៤ សែន គ្រួសារ តាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ៕