ចាប់ពីឆ្នាំ២០០០-២០១៨ក្រសួងចេញលិខិតអនុញ្ញាតសាងសង់ជាង៤ម៉ឺនគម្រោងក្រោមទុនវិនិយោគជាង៤ម៉ឺនលានដុល្លារ

0

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់សំណង់នៅទូទាំងប្រទេសចំនួន ៤៣ ១៣៦ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១១៤ ២៩៧ ៦២១ ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣ ៣៧០ ៤២៣ ៣៧៨ ដុល្លារ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងបន្ថែមថាគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្តរហូតដល់ឆ្នាំ ២០១៨ មានចំនួន ១ ២១៧ អគារ និងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ ទីតាំង៕