ភ្នំពេញ៖ កាលពីថ្មីៗ នេះ ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ 2018 ក្រុមហ៊ុនUnicityកម្ពុជា ដែលមានវត្តមាននៅប្រទេសកម្ពុជា តាំងពីឆ្នាំ 2012 រហូត បច្ចុប្ប្នន្ន ។ក្រុមហ៊ុន បានរៀបចំប្រមូលមូនិធិសប្បុរសធម៏ ដើម្បីការងារសង្គម ជាលើកដំបូង បូករួមជាមួយ ថវិការ ផ្ទាល់ខ្លួនដែលបានមកពីបងប្អូនដែលជាគ្រួសារ យូនីស៊ីធី ចំនួន 15000ដុល្លារ ជា ពិសេស លោក ជំទាវ ចាន់ ដានី និង ស្វាមី បានចូលរួមចំនួន មួយម៉ឺនដុល្លារ ដើម្បីយកទៅជូនដល់ មន្ទីពេទ្យ គន្ឋបុប្ផា។
តាមរយះតំណាងក្រុមហ៊ុនដោយលោក អ៊ូ សារៈមុនី ប្រធានផ្នែកលក់ និង ទីផ្សារ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា ក្រុមហ៊ុន មានសេចក្តី រីករាយ រំភើប ខ្លាំងបំផុត ដែលបានចូលរួម ចំណែក ក្នុងសកម្មភាពមួយនេះ ដើម្បីជាចំណែកមួយ ក្នុងការជួយសម្រាល ផ្តល់នូវសេវាកម្ម បន្តព្យាបាល ដល់ កុមារ កម្ពុជា ដោយឥតគិតថ្លៃ ។ឆ្លៀតក្នុងឪកាសនេះក្រុមការងារក៏បានគោរពវិញ្ញណក្ខន្ធ លោកតា Beat Richner ដែលជាវិរះបរុសរបស់កុមារកម្ពុជា. ។
ក្រុមគ្រួសារ នៃក្រុមហ៊ុនយូនិស៊ីធី បានបង្ហាញអារម្មណ៏ក្តុកក្តួលពេលឃើញក្មេងៗជាច្រើនពាន់នាក់ក្នុង1ថ្ងៃកំពុងត្រូវការជំនួយ នឹងបានជ្រួតជ្រាបកាន់តែច្បាស់បន្ទាប់ពីបានស្តាប់ដំណើររឿងរបស់លោកតា Richner នឹងការតស៊ូលះបង់រយះពេល26ឆ្នាំនៅកម្ពុជាដើម្បីកុមាររបស់យើង ។ សម្ពាធនឹងអំរែកលើស្មាលោកតាដែលត្រូវទទួលខុសត្រូវមន្ទីពេទ្យចំនួន5កន្លែងហើយមិនត្រឹមតែវេជ្ជបណ្ឌិត គិលានុបដ្ធាយិកា បុគ្គលិក ជាង2500នាក់ ព្រមទាំងកុមារកម្ពុជារាប់លាននាក់។
ជាចុងក្រោយ តំណាងក្រុមហ៊ុន ទាំងមូល លោក អ៊ូ សារៈមុនី បានអំពាវនាវអោយបងប្អូន បន្តចែករំលែកវប្បធម៏ មនុស្សធម៏ ទាំងអស់គ្នាដើម្បីសំរេច នឹងបន្តក្តីសុបិន្តរបស់ លោកតានឹងដើម្បីកុមារកម្ពុជាយើងរួចផុតពី ជម្ងឺ ឈឺថ្កាត់ទូទាំងប្រទេសកម្ពុជា៕















