ជាន់ហ្វ្រាំងមិនស៊ី ដាក់លេខមិនចូល ស្លាប់៤ របួស ១១នាក់នៅខេត្តកោះកុង

0

ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស ៤នាក់ស្លាប់ និង ១១នាក់រងរបួស​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចអន្ទង់អាំងធំ ស្រុកបុទុមសាគរ នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៨ ។​
បើតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ហោះនៅមុននេះបន្តិច បានឲ្យដឹងថាករណីក្រឡាប់រថយន្តខាងលើដោយសារ អ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោទ ជាន់ហ្វ្រាំងមិនស៊ី ដាក់លេខមិនចូល ។
បច្ចុប្បន្នជនរងគ្រោះទាំង ១១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុក ៕