ខ្សែភាពយន្តរបស់ Fan Bingbing ដែលមើលហើយក្តៅខ្លួន

0

តារាភាពយន្តដែលមានរូបសម្រស់ស្រស់ក្មេងជាងវ័យ Fan BingBing ​បានទាញអារម្មណ៍ទស្សនិកជនអោយលង់នឹងសម្រស់នៃដងខ្លួននិងមុខមាត់របស់នាង បើទោះបីនាងមានអាយុដល់ទៅ៣៧ឆ្នាំក៏ដោយ។ នៅក្នុងពិភព Online នាងត្រូវបានគេកាត់តរូបជារូបថតស្រាត ដើម្បីបង្ហោះធ្វើអាជីវកម្មនានា ក៏ដោយសារតែភាពល្បីល្បាញនៃសម្រស់របស់នាង តែទាំងនោះមិនបានធ្វើអោយនាងឈឺក្បាលឡើយ។ ក្នុងខ្សែភាពយន្តដែលនាងបានចូលរូមសម្តែងទាំងអស់រហូតដល់បច្ចុប្បន្នប្រមាណ ២៧រឿង បើគិតពីឆ្នាំ ២០០២ ដល់ ២០១៧ ។ ក្នុងនោះមានខ្សែភាពយន្តមួយដែលអ្នកទស្សនាហើយប្រាកដជាក្តៅខ្លួននោះគឺរឿង lost in Beijing ដែលផលិតក្នុងឆ្នាំ ២០០៧។ សង្ខេបរឿង ស្ត្រីវ័យក្មេងដែលរៀបការហើយឈ្មោះថា Liu Pingguo (Bingbing Fan) ធ្វើការនៅក្នុងហាងម៉ាស្សាមួយកន្លែងដែលជារបស់ Lin Dong (Tony Leung Ka Fai) និងប្រពន្ធរបស់គាត់ឈ្មោះ Wang Mei (Elaine Jin) ។ នៅយប់មួយ Lin ​(ថៅកែហាង) បានឃើញ Liu (Fan Bingbing) ស្រវឹងនៅក្នុងបន្ទប់ម៉ាស្សាហើយគាត់ក៏រំលោភនាងខណៈដែលស្វាមីរបស់នាង An Kun កំពុងមើលពីក្រៅកញ្ជក់ទាំងអស់សង្ឃឹម។ ភាពខឹងសម្បារក៏កើតមានឡើងជាមួយនិងការកំទេចឡានថៅកែចោល និងការផ្ញើសាគម្រាម។ ក្រោយមកនៅពេលដែល Liu(Fan Bingbing) បានរកឃើញថានាងមានផ្ទៃពោះនោះ ថៅកែបានចុះកិច្ចព្រមព្រៀងមួយជាមួយនិងលុយមួយចំនួនជាថ្នូសម្រាប់ Liu ព្រោះគ្មានអ្វីក្រៅពីការជាប់ទោសទេប្រសិនបើគេរកឃើញថាគាត់ជាឪពុក។