ភ្នំពេញ៖ក្នុងមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចគ្មានគូប្រៀបបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់៦រូប ផ្សេងទៀតជាសមាជិកគណៈអចិន្រ្តៃយ៍។
យោងតាមលទ្ធផលមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២០ ខែធ្នូនេះបានបញ្ជាក់ថា”បានកែសម្រួលរចនាសម្ព័ន្ធ និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលចំនួន៧រូបរួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ , លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស , លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធលខេមរភូមិន្ទ, លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕