ភ្នំពេញ៖ ក្រោយពីអ្នកគាំទ្រខ្មែរមួយក្រុមបានយកចង្ហាន់និងសម្ភារមួយចំនួន ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធលោក Kim Jonghyun បានធ្វើឲ្យមានរឿងចម្រូងចម្រាស់កើតឡើង ដោយមន្ត្រីជាន់ខ្ពស់ និងតារាចម្រៀងម្នាក់គិតថាជារឿងមិនខុសឆ្គង។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានក្នុងស្រុកដ៏ល្បីមួយថា «វា ជាសន្តានចិត្តរបស់ពួកគេ គេអាចប្រើចំណង់ចំណូលធ្វើបាន បើគេស្រឡាញ់គាំទ្រតារាណាម្នាក់។ ពួកយើង មិនអាចបន្ទាសពួកគាត់បានឡើយ ដោយសារតែវាជាអំពើមនុស្សធម៌។ ជួនណា គេអាចធ្វើទង្វើនេះ ទៅដាក់តារាខ្មែរផងដែរ។ ប្រសិនបើគេធ្វើទង្វើនេះមកលើតារាខ្មែរទៀត ក៏ជាការល្អដែរ»។ លោកក៏បានបន្ថែមថា សកម្មភាពនោះវាមិនខុសក្របសីលធម៌នោះទេ គ្រាន់តែពួកគេមានសន្តានចិត្ត។
ដោយឡែកតារាមៃ សុគន្ធ ឈ្មោះក្រៅជួប ទើស បានលើកឡើងថា « បើកភ្នែកនិងបើកខួរមើលផង អ្នករិះគន់ តារា SHINee or Kpop គាត់បានបរិច្ចាកអីខ្លះដល់កម្ពុជានិងកុមារកំព្រាកាលពីឆ្នាំ2010 គាត់ផ្តល់ជំនួយឥតសំណង 10000ដុល្លារ ទៅដល់មូលនិធិកុមារកម្ពុជា តើលុយ10000$ កាលពី8ឆ្នាំមុនរបស់គាត់ទុកជាអសាបង់មែន ?ត្រឹមតែធ្វើបុណ្យរំលឹកគុណ បាយមួយស្រាក់ តីយទាន បុណ្ណឹងខុសមែន ហើយស្មើទំហំលុយរបស់គាត់ទេ !?(បើ10000$ដាក់ធនាគារក៏ស៊ីការប្រាក់សល់លើសអាលុយធ្វើបុណ្យនេះផង) តែក្មេងគាត់ដឹងគុណតើខុសរឺ!?
លោក មៃ សុគន្ធ ហាក់ដៀមដាមទៅកាន់ អាចារ្យធំ ថា សាសនាព្រះពុទ្ធប្រកាន់ពូជសាសន៍មែន!?លោកអាចារ្យ តែថេស ដែលបរិច្ចាក10000$ហើយរឺនៅ !?ទើបដៀលក្មេងៗកប់ៗមាត់នឹង ។
សូមបញ្ជាក់ តារាចម្រៀង Kim Jonghyun ដែលជាសមាជិកម្នាក់ក្នុងចំណាម៥នាក់របស់ក្រុម SHINee បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ កាលពីថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៨។ គេ ប្រទះឃើញសពលោក ក្នុងអាគារមួយ នៅក្រុងសេអ៊ូល ដោយមានការបញ្ជាក់ថាលោកបានស្លាប់ ដោយសា តែការធ្វើអត្តឃាត់៕