ពលរដ្ឋបារម្ភសុវត្ថិភាពយ៉ាងខ្លាំងក្រោយសត្វ​ខ្លា​ធំ​មួយ​ក្បាល​រត់ចូលក្នុងភូមិខាំសម្លាប់គោ

0

ភ្នំពេញ ៖ ​ ប្រជាពលរដ្ឋឃុំកំពង់ល្ពៅ ​ស្រុកសំឡូត ខេត្តបាត់ដំបង ​កំពុង​កើតមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពអ្នកភូមិក្រោយ​មានហេតុការណ៍សត្វខ្លាធំមួយក្បាលរត់ចូលភូមិខាំសម្លាប់សត្វ១ក្បាល​ ខណៈហេតុការណ៍នេះតែងកើតឡើងជាច្រើនដងរួចមកហើយ ។
ពលរដ្ឋ បានឲ្យដឹងថា ​នៅយប់ម៉ោង២ ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ​មានសត្វខ្លាធំមួយក្បាលចេញពីព្រៃចូលមកក្នុងភូមិ​ហើយខាំកាច់កសម្លាប់សត្វគោ១ក្បាលមានម្ចាស់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ៕