ភ្នំពេញ៖ លោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឡើងថា សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ជំនួយ នូវថវិកា១១៥លានអឺរ៉ូដល់កម្ពុជាដើម្បីអនុវត្តន៍នូវកម្មវិធីចំនួន៣ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងការប្រែប្រួលអាកាសធាតុ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក ច្សច អេដហ្គា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃការអនុវត្តគម្រោងនានា ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយសហភាពអឺរ៉ុប ។ ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ, សហភាពអឺរ៉ុបកំពុងរៀបចំ ផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣រួមមាន៖ ១,កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន២២លានអឺរ៉ូបន្ថែម ; ២, កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូនឹងទី៣,កម្មវិធី សម្ព័ន្ធភាព ប្រែប្រួល អាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ចំនួន៦លានអឺរ៉ូទៀត៕