ព្រះវិហារ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ដែលលួចឆ្លងដែនខុស ច្បាប់មកស្នាក់នៅនិងប្រកបរបររកស៊ីខុសច្បាប់ក្នុងភូមិសាស្ត្រ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំឯកសារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕