នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបន្តចុះពិនិត្យមើលស្ថានភាពទូទៅ ទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារ មាត់បឹងតាកែវ ក្រុងដូនកែវ ។
ដោយក្នុងឳកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញ ត្រូវពន្លឿន នៃការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេអោយបានឆាប់រហ័ស និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពល្អស្អាត សាកសមជាមហាកិត្តិយស ដែលខេត្តតាកែវ មានភ័ព្វសំណាងបានធ្វើជា ម្ចាស់ផ្ទះ នៃការរៀបចំពិធីបុណ្យថ្នាក់ជាតិដ៏មានអត្ថន័យមួយនេះ ។
សូមជម្រាបជូនដែរថា ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឪ្យមហាជន ចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ៕