ខ្យល់កន្រ្តាក់ បោកបក់មកលើខេត្តសៀមរាប យ៉ាងខ្លាំង បណ្ដាលឱ្យដួលរលំដើមឈើ ខណៈអាជ្ញាធរកំពុងជួយដោះស្រាយ

0

នៅវេលាម៉ោងប្រមាណជា ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានខ្យល់កន្រ្តាក់ បានបោកបក់មកលើក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងខ្លាំង ដែលបណ្ដាលឱ្យដួលរលំដើមឈើ និងតាមប្រាសាទមួយចំនួន និងតូបលក់ដូរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ធ្វើដួលរំលំរាយប៉ាយ យ៉ាងដំណំ និងធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បាតុភូតធម្មជាតិនេះ ពិតជាបានធ្វើអោយប៉ះពាល់ដោយបានធ្វើអោយដួលរលំដើមឈើ ធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន ជាគ្នានេះ ក៏បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនរងរបួសបន្តិចបន្តួចផងដែរ។

លោកបានបញ្ជាក់ថា សម្រាប់ព័ត៌មានលំល្អិតនៃផលប៉ះពាល់ និងការខូចខាត មន្រ្តីកំពុងប្រមូលព័ត៌មានពីតាមបណ្តាក្រុង ស្រុក ដើម្បីសរុបនៃផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះ។

បាតុភូតធម្មជាតិនេះ អាចនៅបន្ត ខណៈមានពពកខ្មៅដេរដាស ដែលអាចបង្កជាផ្គររន្ទះ និងភ្លៀងខ្លាំង។ ហេតុដូច្នេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕