Home សង្គម ផលិតផលខ្មែរជាច្រើនមុខ ត្រូវបានដាក់លក់សាកល្បង នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ

ផលិតផលខ្មែរជាច្រើនមុខ ត្រូវបានដាក់លក់សាកល្បង នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ

0

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ផលិតផលខ្មែរជាច្រើនមុន ត្រូវបានដាក់តាំងលក់សាកល្បង តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (PTT) ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ។

ការដាក់លក់នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ តទៅ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រាជធានី-ខេត្ដ ចំនួន១៩ ស្មើនឹង២៩ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ៤ទីតាំង ខេត្តបន្ទាយមានជ័យ ១ទីតាំង បាត់ដំបង ៣ទីតាំង កំពង់ចាម ១ទីតាំង កំពត ២ទីតាំង កំពង់ឆ្នាំង ២ទីតាំង ព្រះសីហនុ ១ទីតាំង ពោធិ៍សាត់ ២ទីតាំង តាកែវ ១ទីតាំង សៀមរាប ២ទីតាំង ស្ទឹងត្រែង ១ទីតាំង ព្រៃវែង ១ទីតាំង ក្រចេះ ១ទីតាំង ស្វាយរៀង ១ទីតាំង កំពង់ស្ពឺ ១ទីតាំងកំពង់ធំ ១ទីតាំង កណ្តាល ១ទីតាំង ត្បូងឃ្មុំ ២ទីតាំង និងកោះកុង ១ទីតាំង។

សូមជម្រាបជូនថា ផលិតផលខ្មែរដែលនឹងត្រូវដាក់លក់នៅតាមទីតាំងទាំងនេះ មានដូចជា៖ អាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រីសាច់កែច្នៃជាដើម។ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ អញ្ជើញចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានកុះករទាំងអស់គ្នា៕

Previous articleក្រសួងប្រៃសណីយ៍ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok
Next articleរាជរដ្ឋាភិបាលបង្កើនការគាំពារគុណភាពទឹកសាធារណៈ ដើម្បីសេដ្ឋកិច្ចនិងសង្គមកម្ពុជា