Home សង្គម ក្រសួងប្រៃសណីយ៍ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok

ក្រសួងប្រៃសណីយ៍ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok

0

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន TikTok នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok។

សិក្ខាសាលា ដែលនឹងប្រព្រឹត្តទៅនៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា ឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

សិក្ខាសាលានេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង ស្ថាប័ន និងក្លឹបអ្នកកាសែតកម្ពុជា។

សម្រាប់អ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជន អាចចូលរួមដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមឱ្យបានមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៕

Previous articleភាគីចិន ចុះហត្ថលេខាទិញដំឡូងមីស្ងួត ចំនួន ២០០,០០០ តោនពីកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៦
Next articleផលិតផលខ្មែរជាច្រើនមុខ ត្រូវបានដាក់លក់សាកល្បង នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ