ឯកឧត្តម ហែម វណ្ណឌី កោតសរសើរសមិទ្ធផលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងជំរុញពង្រីកសេវាទឹកស្អាតសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្ម

0

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន កម្មវិធី CAPRED ស្ថានទូតអូស្ត្រាលី ប្រតិបត្តិករទឹកស្អាត និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣៥០នាក់។

នៅក្នុងសុន្ទរកថាបើអង្គសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីតួនាទីសំខាន់នៃសេវាទឹកស្អាតសម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ក្នុងកិច្ចខិតខំពង្រីកសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម។

វិស័យឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៃក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣.១០៣ តំណ។

ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត គឺជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តទាំង​៧ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ចេញ នៅក្នុងសន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ខ្លួន។

វិស័យឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៃក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣.១០៣ តំណ។

ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត គឺជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តទាំង​៧ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ចេញ នៅក្នុងសន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ខ្លួន៕