ឯកឧត្តម ហ៊ុន ម៉ានី៖ ពិធីបួងសួងចម្រើនសេចក្ដីសុខនៅខេត្តសៀមរាប នាខែមេសាខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

0

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ពិធីបួងសួងសម្រើនសេចក្តីសុខជូនដល់ព្រះរាជណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅខែមេសាខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានសរសេលើបណ្តាញសង្គ ហ្វេសប៊ុកនៅថ្ងៃទី៧ ខែមីនាថា នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។

ឯកឧត្តមបានបញ្ជាក់ថា៖”កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីដោយផ្ទាល់”។

ឯកឧត្តមបានអំពាវនាវយ៉ាងដូច្នេះថា៖”សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ”៕