លោក Max Eberl ប្រាប់ពីមូលហេតុដែលយល់ព្រមឲ្យ Mathys Tel ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង

0

នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានបើកចិត្តក្នុងការបញ្ជូន Mathys Tel ក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹប Tottenham ក្នុងទីផ្សារដោះដូរកីឡាករខែមករា។

ថ្លែងទៅកាន់ BILD លោក Eberl បាននិយាយថា៖ «ស្ថានភាពជាមួយពួកយើងមានការអភិវឌ្ឍន៍ខុសគ្នាពីអ្វីដែលបានរំពឹងទុក។ ពេលខ្លះអ្នកត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបែបនេះ ពីព្រោះការអភិវឌ្ឍន៍បាននៅទ្រឹង ហើយវាមិនសមល្អសម្រាប់ភាគីទាំងពីរ»៕