នៅទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្តម កិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ខែគុម្ភៈឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥(ARDEX-២៥)ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ មជ្ឈមណ្ឌល អាហា (AHA Centre)។ចំនុចសំខាន់ៗខាងក្រោម នឹងត្រូវយកមកពិចារណា ក្នុងអំឡុងពេលអនុវត្តលំហាត់សមយុទ្ធ៖ធ្វើការសាកល្បងយន្តការសម្របសម្រួលថ្នាក់ជាតិ និងឆ្លើយតបសង្គ្រោះបន្ទាន់។បង្កើនសមត្ថភាព និងជំនាញរបស់អ្នកឆ្លើយតបថ្នាក់ជាតិ (ឧ. ក្រុមរុករក និងសង្គ្រោះ, ក្រុមគ្រូ ពេទ្យសង្គ្រោះបន្ទាន់, ក្រុមឆ្លើយតបនិងវាយតម្លៃសង្គ្រោះបន្ទាន់កម្ពុជា (Cam-ERAT) ។ល។
ឯកឧត្តម កិតិ្តសង្កហបណ្ឌិត គន់ គីម មានប្រសាសន៏ស្នើរដល់ក្រសួងពាក់ព័ន្ធនិងកម្លាំងទាំង៣ត្រៀមជួយសហការ ដើម្បីប្រទេសជាតិយើងទាំងមូល ក៏ដូចជាការទំនាក់ទំនងល្អ តាមបណ្តាលប្រទេសជាមិត្តនៃតំបន់អាស៊ាននិងដោយក្តីរំពឹងថាលំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន២០២៥ (ARDEX-២៥ )នឹងផ្តល់ឱកាសមួយ ដើម្បីអនុវត្ត វាយតម្លៃ និងពិនិត្យឡើងវិញ នូវនីតិវិធីប្រតិបត្តិការស្តង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំប្រចាំការក្នុងតំបន់ និងការសម្រប សម្រួលសម្រាប់ប្រតិបត្តិការជំនួយសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងការឆ្លើយតបសង្គ្រោះបន្ទាន់ (SASOP) ព្រមទាំងយន្តការឆ្លើយតបគ្រោះមហន្តរាយផ្សេងទៀត ។
ឯកឧត្តម កិតិ្តសង្កហបណ្ឌិត គន់ គីម បន្តថា ARDEX-២៥ មានគោលដៅ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអន្តរជាតិ តាមរយៈការដឹកនាំថ្នាក់ជាតិ ការធ្វើឲ្យប្រសើរឡើងនៅតំបន់អាស៊ាន និងការគាំទ្រអន្តរជាតិ ក្នុង ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់។
ឯកឧត្តម កិតិ្តសង្កហបណ្ឌិត គន់ គីម បានលើកឡើងថា កម្ពុជាយើងឆ្នាំកន្លងទៅបានចូលរួមនៃកិច្ចប្រជុំធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ដែលម្ចាស់ផ្ទះដោយ បានធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម ARDEX-១៦ បានធ្វើនៅក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារុយសាឡឹម ARDEX-១៨ បានធ្វើនៅទីក្រុងស៊ីឡេហ្គន់ ប្រទេសឥណ្ឌូនេស៊ី ARDEX-២០ ធ្វើជាម្ចាស់ផ្ទះដោយហ្វីលីពីន ប៉ុន្តែត្រូវបានលុបចោលដោយសារតែCOVID-១៩ និងARDEX-២៣ ចុងក្រោយត្រូវបានធ្វើនៅទី ក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ីផងដែរ៕