នៅថ្ងៃទី២១ កុម្ភៈនេះ ឯកឧត្តម ងី ឡាយមិថុនាព្រឺទ្ធបុរស សាកលវិទ្យាល័យក្រចេះ ប្រធានក្រុមការងារចុះសង្កាត់កោះទ្រង់បាននាំ បណ្ឌិត Hendri Budamam នៃនាយកដ្ឋានការពារដំណាំ មហាវិទ្យាល័យកសិកម្ម របស់សាកលវិទ្យាល័យ Bengkuku, Indonesia ចុះសម្ភាសន៍ សិក្សាផ្ទាល់នឹងកន្លែងដើម្បីនាំយកសំណាកដី ដើម សំបក ផ្លែក្រូចថ្លុងយកចូលទៅពិនិត្យក្នុងមន្ទីរពិសោធន៍ បន្ទាប់មកនឹងចេញអនុសាសន៍ណែនាំ ។
លោក អ៊ុក ដារ៉ុន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមន្រ្តីជំនាញ អាជ្ញាធរ និងតំណាងសហគមន៍ក្រូចថ្លុងកោះទ្រង់បានចូលរួមក្នុងសកម្មភាព ផ្តល់ព័ត៌មាន និងស្តាប់ការពន្យល់ណែនាំរបស់ Dr. Hendri Budamam ការចុះមកជួយសង្រ្គោះនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការស្នើសុំពីប្រជាជនសង្កាត់កោះទ្រង់ ក្រុងក្រចេះ លើសំណើសុំអ្នកជំនាញការឯកទេសកសិកម្មដំណាំឈើហូបផ្លែ ក្រូចថ្លុងកោះទ្រង់ដែលកំពុងជួបការកើតជំងឺក្រា, ផ្លែស្កក, ដើមឡើងផ្សិត និងងាប់ដើម ។
សូមបញ្ជាក់ថាក្រូចថ្លុងកោះទ្រង់ មានរស់ជាតិផ្អែមឆ្ងាញ់ ទទួលបានការគាំទ្រ ពីទីផ្សារហើយក្លាយជាផលិតផលសំគាល់ភូមិសាស្ត្រ៕