អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៩០% និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ

0

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវ សម្រេចការសាងសង់បានជាង ៩០% ហើយ គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលី និងហ្វីលីពីន បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំងផ្នែកខ្លះនៅស្រុកបាទី ខេត្តតាកែវ។

ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ដែលជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ នៅក្នុងដំណាក់កាលទី១នេះ៕