Home សង្គម សមត្ថកិច្ចចុះ​បង្ក្រាប​សា​ឡង់ និង​គ្រឿងចក្រ​បូម​ខ្សាច់ ក្នុង​តំបន់​អភិរក្ស​អណ្តេ​ី​ក​ហ្លួង

សមត្ថកិច្ចចុះ​បង្ក្រាប​សា​ឡង់ និង​គ្រឿងចក្រ​បូម​ខ្សាច់ ក្នុង​តំបន់​អភិរក្ស​អណ្តេ​ី​ក​ហ្លួង

0

នៅ​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក​វរសេនីយ៍ឯក គង់ បញ្ញា ស្នងការ​រង ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គី​ភ័យ បាន​ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ចូលរួម​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក ហាក់ ឡេ​ង អភិបាលរង​ខេត្ត ចុះ​បង្ក្រាប​សា​ឡង់ និង​គ្រឿងចក្រ​បូម​ខ្សាច់ ក្នុង​តំបន់​អភិរក្ស​អណ្តេ​ី​ក​ហ្លួង ស្ថិត​ក្នុងស្រុក​ស្រែអំបិល ។

ដកហូត​វត្ថុ​តាង ៖ អេ​ស្កា​វា​ទ័​រ ១ គ្រឿង ,​ទូក​ម៉ាស៊ីន​បូម​ខ្សាច់ ១ គ្រឿង , ទូក​តូច​ៗ ២ គ្រឿង , ទុយោ​បូម​ខ្សាច់ ២១០ ម៉ែត្រ ,​ម៉ាស៊ីន​រែង​ខ្សាច់ ១ ឈុត និង​កាមេរ៉ា ២ គ្រឿង បច្ចុប្បន្ន រក្សា​ទុក​នៅ​សាលាស្រុក​ស្រែអំបិល រីឯ​ម្ចាស់ អាជីវកម្ម បាន​រត់គេច​ខ្លួន​។ ករណី​នេះ កំពុង​ស្រាវជ្រាវ​បន្ត​៕

Previous articleឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងករណីផ្ទុះអាវុធនៅ​ចំណុច​កាស៊ីណូ និង​សណ្ឋាគារ​ណា​ន ហៃ
Next articleស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០ នាក់ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ