ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០ នាក់ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ

0

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ ក្នុងឱកាសប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ៖ “ពង្រឹងភាពជាដៃគូរវាងសេវាសុខា ភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” ដើម្បីសួរសុខទុក្ខបងប្អូនជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច។ ដែលពិធីនេះធ្វើនៅ មណ្ឌលសុខភាព ពពឹស ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅក្នុងឱកាសដ៏ថ្លៃថ្លា ដែលពោរពេញដោយសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងនេះ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងឯកឧត្តម សួន សុម៉ាលីន ជា ប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ។

ឯកឧត្តម បន្ថែមថា ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការអនុវត្តដ៏មានប្រសិទ្ធភាព នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយការពារសង្គម ជាពិសេសដើម្បីគាំទ្រដល់ក្រុមដែលងាយរងគ្រោះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវាសុខាភិបាលជាសកលនៅកម្ពុជា។

ឯកឧត្ដម បន្តទៀតថា ការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងនិងបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល ព្រម ទាំងការបន្តវិនិយោគលើធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប ជាគន្លឹះចាំបាច់ក្នុងការធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាពការព្យាបាលប្រកប ដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាល សាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិការចូល រួមជាដៃគូពីសេវាសុខាភិបាលឯកជនក្នុងប្រព័ន្ធសុខាភិបាល យើងបានផ្តល់នូវការទទួលបាន សេវាវេជ្ជសាស្ត្រដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំសុខភាពមាតាទារក កុមារ និងយុវវ័យនៅកម្ពុជា ជាពិសេសសូមនាំកុមារីអាយុ ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង(HPV) បង្ការ ជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានា ដែលជាមូលហេតុ នៃមរណៈភាព និងពិការភាព ក្នុងវិស័យសុខភាពមាតា ទារក និងកុមារ ទទួលផលប៉ះពាល់យ៉ាង ខ្លាំងព្រោះថា អត្រាបុរស-ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ដែលចាំបាច់ត្រូវទៅទទួលសេវា ពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដង និងថែទាំក្រោយពេលសម្រាល។

សាខាក៏បាននាំយកអំណោយផ្តល់ជួនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០ នាក់ ដោយ(ក្នុង ១នាក់ទទួលបាន) ឃីត ១ កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) ,មី ១ កេស  ,ត្រីខ ១ យូរ  និងថវិកាចំនួន ៥០,០០០ រៀលផងដែរ៕