ឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងករណីផ្ទុះអាវុធនៅ​ចំណុច​កាស៊ីណូ និង​សណ្ឋាគារ​ណា​ន ហៃ

0

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ១០ និង ១៤​នាទី មាន​ករណី ផ្ទុះអាវុធ មួយ​កើតឡើង បង្ក​ដោយ​ជនជាតិ​ចិន នៅ​ចំណុច​កាស៊ីណូ និង​សណ្ឋាគារ​ណា​ន ហៃ ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ភ្លាម​ៗ​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វេ​ី​ការ​ស្រាវជ្រាវ ដោយ​កំណត់​មុខសញ្ញា​បាន​ជនសង្ស័យ​ម្នាក់​ឡើង​ជិះ​រថយន្ត ០១​គ្រឿង ម៉ាក ស៊ឺ​ដេ​ស ពណ៌​ស នៅ​ចំនុច​មន្ទីរពេទ្យ​ឯកជន មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ស្រី​០១​នាក់​បន្ថែម​ទៀត​។

ករណី​នេះ​បណ្ដាល​អោយ​រង​របួស​ជនសង្ស័យ ០១​នាក់ ជា​ជនជាតិ​ចិន (​រង​របួស​ផ្ទុះអាវុធ ដោយ​ខ្លួនឯង​) ត្រូវ ០១​គ្រាប់ ចំ​ភ្លៅ​ខាងឆ្វេង កំពុង​ដេក​សម្រាក​នៅ​មន្ទី​ពេទ្យ ឯកជន​។ វត្ថុ​តាង​៖​សំបក​គ្រាប់ ចំនួន ២​គ្រាប់ និង​គ្រាប់​ចំនួន ៤​គ្រាប់ នៅ​កន្លែង​កើតហេតុ​។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ជនជាតិ​ចិន ចំនួន ០៣​នាក់ ស្រី ០១​នាក់ និង​រថយន្ត ០២​គ្រឿង យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕