Home សង្គម កិច្ចប្រជុំពិភាក្សាករណីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

កិច្ចប្រជុំពិភាក្សាករណីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

0

នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាករណីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោក លោកស្រី ជាសមាជិកនៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មន្រ្តីជំនាញពាក់ព័ន្ធ តំណាងនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន។

គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងករណីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងប្រតិបត្តិការផ្លូវល្បឿនលឿន មានដំណើរការរបស់គម្រោងឱ្យប្រព្រឹត្តទៅដោយរលូន៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកំណើនបន្ថែមទៀតនៅឆ្នាំ២០២៥នេះ ខណៈដែលការ វិនិយោគនៅកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានល្អប្រសើរ
Next articleលោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្រ្តអូស្រ្តាលី ដើម្បីស្វែងយល់ការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យធុរកិច្ចប្រទេសទាំងពីរ