Home សង្គម តើសៀវភៅប្រវត្តិវិទ្យាថ្មី គឺដើម្បីកែប្រែប្រវត្តិសាស្ត្រ ដូចការចោទប្រកាន់មែនដែរឬទេ?

តើសៀវភៅប្រវត្តិវិទ្យាថ្មី គឺដើម្បីកែប្រែប្រវត្តិសាស្ត្រ ដូចការចោទប្រកាន់មែនដែរឬទេ?

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសញ្ជាក់ថា មានមតិ មួយចំនួនបានចោទប្រកាន់ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យារក្សានៅដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សៀវភៅប្រវត្តិវិទ្យាថ្មីនេះ គឺបានលើកឡើងពីប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជាទៅតាម ដំណាក់កាលនីមួយៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការព្រួយបារម្ភពីប្រទេសជាតិ មិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លះ មិនបានទាំងអានសៀវភៅថ្មីនោះផង ដូច្នេះ យើងមិនត្រូវជឿទៅលើអ្វីដែលគេបាននិយាយនោះទេ ពោលគឺត្រូវស្រាវជ្រាវទៅលើបញ្ហាឱ្យបានច្បាស់ទើបយើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យបង្ហោះផ្សាយសៀវភៅប្រវិត្តវិទ្យាថ្មីទាំងនោះនៅលើបណ្តាញសង្គមដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ថា សៀវភៅនេះ មិនបានបំភ្លៃប្រវត្តិសាស្រ្តឱ្យយើងដឹងគុណប្រទេសណាមួយនោះឡើយ៕

Previous articleអគ្គីភ័យឆាបឆេះផ្ទះនៅខណ្ឌឫស្សីកែវ​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងអប់រំ បន្តសហការជាមួយវិស័យឯកជន ធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ