អគ្គីភ័យឆាបឆេះផ្ទះនៅខណ្ឌឫស្សីកែវ​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​២:៤០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​២៩៣​ជ ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ខូចខាត​បន្ទប់​ស្នាក់​នៅ ចំនួន​០៣​បន្ទប់ ទំហំ ៤​ម៉ែត្រ x ៨​ម៉ែត្រ និង​សម្ភារ​ប្រេ​ី​ប្រាស់​ប្រចាំ​ថ្ងៃ​អស់ទាំង​ស្រុង នឹង​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​វេលា​ម៉ោង​៣:២០​នាទី​រសៀល ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០៣​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន ស្មើរ​នឹង ១២​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​សាលា​ខណ្ឌឫស្សីកែវ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឺ​ក​អស់​០១​ឡាន ស្មេ​ី​នឹង​០៤​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ទីក្រុង​ជ្រោយចង្វារ ចំនួន​០២​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រម​ហ៊ុន ស្រា​បៀរ​ហ្គេ​ម​ស្បឺត ចំនួន​០២​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប​៕