ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងក្រុមការងារបច្ចេកទេស ចុះពិនិត្យការថែទាំ និងពិនិត្យស្ថានភាពផ្លូវក្នុងខេត្ត

0

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារថែទាំប្រចាំ និងពិនិត្យស្ថានភាពផ្លូវទូទាំងភូមិសាស្ត្រ ខេត្តកណ្តាល ។

ផ្លូវដែលក្រុមការងារចុះពិនិត្យការងារមានដូចជា ទី១. ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៧០បេ ផ្លូវលេខ៣កាដេ១២ ផ្លូវលេខ៣៨២ ផ្លូវលេខ៣៨៣ ផ្លូវលេខ៣៨៣កា ផ្លូវលេខ៣៨៣អឹម ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ទី២. ផ្លូវជាតិលេខ៧០បេ ផ្លូវលេខ៣៨០អា១ តំបន់អភិវឌ្ឍន៍ក្រុងអរយក្សត្រ ស្ថិតក្នុងក្រុងអរិយក្សត្រ ទី៣. ផ្លូវជាតិលេខ១៤ ស្ថិតក្នុងស្រុកលើកដែក ទី៤. ផ្លូវលេខ១១០ ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកកោះធំ ទី៥. ផ្លូវលេខ១១០ ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង ទី៦. ទីតាំងសម្អាតផ្លូវក្នុងក្រុងតាខ្មៅ និងទី៧. ការងារកាត់ជួសជុលផ្លូវជាតិលេខ១៤ ស្រុកលើកដែក ។

ឯផ្លូវពីរខ្សែកំពុងជួសជុលចុងក្រោយគឺការងារកាត់ជួសជុលផ្លូវលេខ១១០ ស្រុកកោះធំ និងការងារដាក់លូតាមបណ្តោយផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ និងស្រុកស្អាង៕