នៅក្នុងរយៈពេល ៦ ថ្ងៃ នៃការចុះពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាលខ្មែរនៅអាមេរិក ហៅកាត់(CHPAA) សហការជាមួយមន្ទីរសុខាភិបាលនៅខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យ និងព្យាបាលទៅ លើផ្នែក-ជំងឺទូទៅ -វះកាត់រោគស្ត្រី -វះកាត់ភ្នែក -ព្យាបាលមាត់ -ធ្មេញ -ចាក់ម្ជុលវិទ្យាសាស្ត្រ -ចែកវ៉ែនតាជូនចាស់ៗ និងវ៉ែនតាការពារកម្ដៅថ្ងៃ ជាលទ្ធផលសរុបចំនួន ៦.៧១១ នាក់ ដោយក្នុងនោះ សម្រាប់នៅទីតាំងមន្ទីរពេទ្យបង្អែកខេត្ត បានចំនួន ៤.៦៨៥ នាក់ -មន្ទីរពេទ្យបង្អែកឆ្លូង ១.០២១ នាក់ -មន្ទីរពេទ្យបង្អែកសំបូរ១.០០៥នាក់ ៕