មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ

0

ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមមន្ត្រី នៃមន្ទីរសាធារណការបានឲ្យដឹងថា ក្នុងការចុះថែទាំផ្លូវនេះ ក្រុមទី១ បានកាយពង្រីក ចាក់ដី(ស) និងកៀរកិនបង្ហាប់ធ្វើគ្រឹះ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ៕