ទីភ្នាក់ងារជាតិមុខរបេរ និងការងារ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សហការគ្នារៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។
បេក្ខជន បេក្ខនារីអាចដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ។ ខណៈដែលអ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕