សហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បើកជាផ្លូវការ

0

សហគមន៍កសិកម្មទំនើបថ្មីមួយទៀតនៅឃុំកំពង់គោ ខេត្តកំពង់ធំ បានបង្កើតជាផ្លូវការហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃឹម ហ្វីណង់នអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥។

ឈ្មោះផ្លូវការរបស់សគមន៍គឺ “សហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ” ដែលមានកសិករជាចំនួនសមាជិកចំនួន៣១២ គ្រួសារ មានក្រុមប្រឹក្សាភិបាលចំនួន១៥រូប គណៈកម្មការត្រួតពិនិត្យ៥រូប និងមានផ្ទៃដីផលិតកម្មចំនួន៤ ២១១ ហិកតា ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង១១តំបន់ ដែលផលិតប្រភេទពូជស្រូវសែនក្រអូប០១ ។

សហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ខ្លួនជាផ្លូវការ រួចហើយគឺតាមរយៈការរៀបចំមហាសន្និបាតកំណើតដំបូង នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥៕