ភ្នំពេញ៖ នៅវេលាម៉ោង១:២០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៦ម៉ែត្រ x ១០ម៉ែត្រ អស់ទាំងស្រុង ហើយពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង១:៤០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, ទូកកាណូតពន្លត់អគ្គិភ័យ ចំនួន០២ទូក៕