ពោធិ៍សាត់៖ ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយលោក វ/ទោ សុង គឹមសែ អធិការនគរបាលស្រុកបាកាន ស្តីទី បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះសំណាក់ធូដេ ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លទ្ធផលនាំមនុស្សចំនួន ០២នាក់ ៖
១/ឈ្មោះ ប៉ែន សុផាផាត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
២/ឈ្មោះ រឿម លីកា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ដកហូតវត្ថតាងរួមមាន៖
១/ទូរស័ព្ទ ០២គ្រឿង
២/ប្រដាប់ជក់ ០១កំប្លេ
៣/ដែកកេះ ០១
៤/ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ ទម្ងន់២១,០០ក្រាមថ្លឹងទាំងសំបក
៥/ម៉ូតូ ០១គ្រឿង
បច្ចុប្បន្ន មនុស្ស និងវត្ថតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីបំពេញនិតិវិធីបញ្ជូនទៅតុលាការ៕