ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)

0

តាកែវ៖ ដោយ​មានការ​ចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទ្រា និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ៈ

១/.​ឈ្មោះ ហេង វ៉ា​ន់​ណេ​ត ហៅ​ណេ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ជា​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​លេខ ៥៤០(​ឈ​)/២០២៤ របស់​សាលាដំបូង​ខេត្តតាកែវ និង​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តតាកែវ ពាក់ព័ន្ធ​ក្នុង​ករណី​អំពើ​លួច​ចំនួន ០១​លើក​) ។

២/.​ឈ្មោះ ស ណា​រិ​ទ្ធ ហៅ​ចិន ភេទ​ប្រុស អាយុ ២០​ឆ្នាំ (​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី និង​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ០២​លើក​) ។

ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ចំនួន ០១​គ្រឿង​ធុន​ហុងដា​ឌ្រី​ម​ស្សង់​សេ​១២៥ សេរី​ឆ្នាំ​២០២២ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ តាកែវ ១Z-០៦០៣ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច ពណ៌​ស របស់​ជន​រង​គ្រោះ​ឈ្មោះ ឡូញ ស្រី​ចិត្ត ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​កាន់​ទូរស័ព្ទ​ដៃ​និយាយ​ក្នុង​ពេល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​គោលបំណង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕