ឃាត់ខ្លួនក្មេងទំនើង ២នាក់ ក្រោយធ្វើសកម្មភាពបង្ហោះម៉ូតូ

0

ត្បូងឃ្មុំ៖ នៅ​ថ្ងៃ​ទី​៦ ខែ កុម្ភៈ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ៩:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ល្បាត​ក្នុង​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅ​ទី​សាធារណៈ ចំនួន ០២​នាក់មានឈ្មោះ ផ ស​.​ភ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ម ស​.​ល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ (​អ្នក​ទាំង​២) រស់នៅ​ភូមិ​អំពុក ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

អ្នកទាំង២នាក់បាន​ជិះ​១​គ្រឿង​ម៉ាក​សង់​C-125 សេរី ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​1D-0058 បង្ហោះ​ម៉ូតូ នៅ​ចំណុច​ទួល​តា​ម៉ុ​ក ភូមិ​និគម​ន៍​លេ​ី ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​យើង​បាន​ឃាត់ និង​នាំ​មក​ធ្វើ​កិច្ចសន្យា​អប់រំ និង​បាន​អញ្ជើញ​អាណាព្យាបាល មក​ធានា​យក​ទៅ​អប់រំ​បន្ត​នៅ​មូលដ្ឋាន​វិញ ចំពោះ​ម៉ូតូ​សមត្ថកិច្ច​រក្សា​ទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ រយៈពេល​៣(​បី​)​ខែ ៕