ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យត្រូវបន្តពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាឈានមុខថ្មីៗ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សាទិន្នន័យធំ បច្ចេកវិទ្យាក្លោដ បច្ចេកវិទ្យាប្លុកឆេន និង បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ”៕