សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវបន្តពង្រឹងអភិបាលកិច្ចក្នុងវិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា​ឌីជីថល

0

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្ម​ឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់អនុសាសន៍ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា ត្រូវបន្តពង្រឹងអភិបាលកិច្ចក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា​ឌីជីថល,អភិវឌ្ឍសមត្ថភាពស្ថាប័ន និង ពង្រឹងសមត្ថភាព​មន្ត្រីរាជការ ឱ្យកាន់តែល្អ​ប្រសើរបន្ថែមទៀតដោយឈរលើ​​មូល​ដ្ឋាននៃការកែទម្រង់ដែលបានអនុវត្តកន្លងមក ដើម្បីប្រែក្លាយ​ទៅជាស្ថាប័នគំរូ​សម្រាប់ដឹកនាំគ្រប់គ្រង​វិស័យ​ស្ថិតនៅក្រោម​សមត្ថកិច្ចរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពខ្ពស់៕