អភិបាលខេត្តស្វាយ​រៀងអញ្ជើញពិនិត្យវឌ្ឍនភាពការងារ​សាងសង់​ផ្ទះគ្រួសារអតីតយុទ្ធជនជំហានទី៣​បន្ថែមនៅ​ទីតាំងដីផ្ទះ៤០០ខ្នង​

0

ស្វាយរៀង៖ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥​បានអញ្ជើញ​ពិនិត្យការងារ​មួយ​ចំនួននៅស្រុក​រមាសហែក ។

ប្រភពរដ្ឋបាលខេត្តបានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្ត រួមជាមួយ​មន្រ្តីពាក់ព័ន្ធបានអញ្ជើញ ពិនិត្យគម្រោង​សាង​សង់ផ្ទះគ្រួសារអតីត​យុទ្ធជនជំហានទី៣​ បន្ថែមនៅទីតាំងដីផ្ទះ៤០០ខ្នង​ ស្ថិតនៅភូមិជីកដី​ ឃុំអណ្តូងត្របែក​ ស្រុករមាស​ហែក​ ដែលកំពុងធ្វើការសាងសង់​បន្ថែមចំនួន៩០ខ្នងផ្ទះ​។ ពិនិត្យការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង១១.៨៦​ គីឡូម៉ែត្រ​ រយៈពេលសាងសង់ចំនួន១២ខែ​ ដែលតភ្ជាប់ពីភូមិអំពិល​ ឃុំអំពិល ទៅដល់ភូមិតាវាំង​ ឃុំគគី​ ស្រុករមាសហែក​ ដែលជា​គម្រោងរបស់ក្រួងអភិវឌ្ឍន៍ជនបទ​ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ។

ឯកឧត្តមក៏បានអញ្ជើញទៅពិនិត្យការបូមទឹកជូនប្រជាពលរដ្ឋក្នុងការបង្កើនផលស្រូវរដូវប្រាំង នៅប្រឡាយកីយចក ត្រង់ចំណុចក្បាលហុង ស្ថិតនៅភូមិដក់ព ឃុំជ្រៃធំ ស្រុករមាសហែក ៕