គុណភាពខ្យល់«ល្អ» ចាប់ល្ងាចម្សិលមិញ រហូតមកដល់ព្រឹកនេះ

0

ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

សម្រាប់តំន់ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង​ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។

ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តកំពង់ធំ​ ខេត្តព្រៃវែង​ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ។

ពណ៌លឿងៈ​ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង​​និងពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៕