សមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតនៅខេត្តកំពត នឹងលេចរួមរាង ដើម្បីទទួលទេសចរពេលចូលឆ្នាំថ្មី

0

កំពត៖ អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មី ដល់ដល់រង្វង់មូលត្រីផ្សោត ដោយអ៊ុតកៅស៊ូ AC ថ្មីបន្ថែម ព្រមទាំងជួសជុល និងអ៊ុតកៅស៊ូផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកកំពង់បាយផងដែរ។ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយបន្ថែមទៀតនៅខាងមុខសាលាខេត្តកំពត និងលេចចេញជារូបរាងនាពេលឆាប់ៗនេះ។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនឹងអាជ្ញាធរពាក់ព័ន្ធ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យតម្រាយផ្លូវមាត់ព្រែកកំពតបាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ)  រហូតដល់រំង្វង់មូលត្រីផ្សោត ដើម្បីធ្វើការជួសជុល និងអ៊ុតកៅស៊ូ AC ថ្មីពីលើ ព្រមទាំងជួសជុលកែលម្អកំណាត់ផ្លូវកាត់ទទឹងផ្លូវមាត់ព្រែកមួយចំនួនផងដែរ ខណៈសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត កំពុងចាប់ផ្តើស្ថាបនានៅខាងមុខសាលាខ

េត្ត។លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ដើម្បីបន្ថែមសោភ័ណភាពក្រុង ក៏ដូចជាដើម្បីឱ្យមានការទាក់ទាញទេសចរបន្ថែមទៀត រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាននិងកំពុងបន្តរៀបចំកែលម្អសោភ័ណភាពក្រុង ក៏ដូចជាជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងកំពតឱ្យបានស្អាត ពិសេសឯកឧត្តមអភិបាលខេត្តបានចាប់ផ្តើមស្ថាបនាសមិទ្ធផលទេសចរណ៍ថ្មីមួយដែលគួរឱ្យទាក់ទាញបន្ថែមទៀត សម្រាប់ស្វាគមន៍ទេសចរពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកអភិបាលក្រុងបានបន្តថា រយៈពេល ៣ឆ្នាំកន្លងមកនេះ ខេត្តកំពត ពិសេសក្រុងកំពត ក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត សមិទ្ធផលទេសចរណ៍ជាច្រើនត្រូវបានលេចចេញជារូបរាង ហើយបានទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើននាពេលបច្ចុប្បន្ន។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត បានសម្តែងសេចក្តីត្រេកអរ និងចេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែមានគំនិត្យច្នៃប្រឌិតបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវឲ្យមកលេងខេត្តកំពត។ ជាក់ស្តែងកន្លងមក បន្ទាប់ពីមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស  ចំនួនទេសចរមកលេងកំពតបានកើនឡើងច្រើន។ ពួកគាត់ថាបើមានការកែលម្អផ្លូវស្អាត និងមានកន្លែងកម្សាន្តថ្មីបន្ថែមទៀតនោះ ខេត្តកំពតនឹងកាន់តែលេចធ្លោ និងមានទេសចរមកលេងកាន់តែច្រើន ហើយអ្នកផ្តល់សេវាទេសចរណ៍ដូចពួកគាត់ ក៏ទទួលបានចំណូលកាន់តែប្រើសើរផ

ងដែរ។សូមបញ្ជាក់ថា សម្រាប់ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញជាច្រើនបាននិងកំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។  ហើយបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរសរុបជាង ២លាន ៦សែននាក់ បានមកលេងកម្សាន្តក្នុងខេត្តកំពត ហើយឆ្នាំ២០២៥នេះ មន្ត្រីជំនាញរំពឹងថាចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើងទៀត៕