កំពង់ចាម៖ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង៥គីឡូម៉ែត្រ ស្ថិតឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមទើបនឹងស្ថាបនារួចរាល់ដោយរដ្ឋបាលខេត្ត និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ខែមីនាខាង។
ពិនិត្យសមិទ្ធផលថ្មីនៅមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្រ្តីក្រុមការងារបានអញ្ជើញពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ៥ ៥០០ ម៉ែត្រ និងសមិទ្ធផលនានានៅវត្តព្រះវិហារ នៃឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទៅ៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
សូមជម្រាបថា ផ្លូវកៅស៊ូមួយខ្សែ ដែលទើបសាងសង់រួចរាល់ជាផ្លូវភ្ជាប់ពីទីប្រជុំជនឃុំតាំងក្រសាំង ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស”ក” ភូមិក្រដាស”ខ” ៕