ខ្សែប្រយុទ្ធ Chloe Kelly របស់ក្រុមបាល់ទាត់នារី Manchester City បានបញ្ចប់ការផ្ទេរទៅក្លឹប Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងពាក់កណ្តាលរដូវកាលចុងក្រោយនៃ Women’s Super League ។
គ្រូបង្វឹកក្រុម Arsenal លោក Renee Slegers បានសម្តែងការសាទរចំពោះការចុះហត្ថលេខានេះ ហើយបាននិយាយថា «កីឡាករិនី Chloe គឺជាខ្សែប្រយុទ្ធដ៏គួរអោយចាប់អារម្មណ៍ ហើយនឹងក្លាយជាការបន្ថែមដ៏អស្ចារ្យដល់ក្រុមរបស់យើង នៅពេលដែលយើងខិតជិតពាក់កណ្តាលរដូវកាលនេះ។ នាងជាកីឡាការិនីដែលមានទេព្យកោសល្យ និងសមត្ថភាពដ៏អស្ចារ្យពីធម្មជាតិ។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំធ្វើការជាមួយកីឡាករិនី Chloe ក្នុងនាមជាសមាជិកក្រុម Arsenal សម្រាប់ប៉ុន្មានខែខាងមុខនេះ»៕