អាជ្ញាធរចុះទៅពិនិត្យទីតាំងមួយកន្លែង ជុំវិញ​ករណី​ស្ត្រី​ម្នាក់​អង្គុយ​ប្រលែងខ្លួនទទេរលើ​បង្អួច

0

ភ្នំពេញ៖ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័​ត៌​តាម​បណ្តាញ​សង្គម ជុំវិញ​ករណី​ស្ត្រី​ម្នាក់​អង្គុយ​លើ​បង្អួច អា​ក្រា​ត​កាយ នៅ​ទីតាំង​អគារ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​លេខ ១ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។
នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ពិនិត្យ​ទីតាំង​ខាងលើ និង​ពិនិត្យ​បន្ទប់​ដែល​ស្ត្រី​នោះ​ស្នាក់​នៅ គឺ​ពុំ​ឃើញ​ស្ត្រី​រូប​នោះ​ទេ ដោយ​ស្ត្រី​រូប​នោះ​បាន​ចាក​ចេញពី​កន្លែង​ស្នាក់​នៅ​មុន​ពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ​។

បន្ទាប់​ពី​ពិនិត្យ​ឆែកឆេរ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់​ម្ខា​ស់​ទីតាំង និង​ណែនាំ​ម្ចាស់​ទីតាំង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​នៅ​ពេល​ឃើញ​ស្ត្រី​រូប​នោះ ដើម្បី​សមត្ថកិច្ច​ហៅ​បំភ្លឺ​សួរនាំ​ជុំវិញ​ករណី​ខាងលើ​៕