ឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ដែលត្រៀមនឹងវាយគ្នា​ ក្រោយទាស់ពាក្យសម្តី

0

ពោធីសាត់៖ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧ និង​០៥​នាទី​ល្ងាច មាន​ករណី​បង្ក្រាប​ក្មេង​ទំនើង​នៅ​ចំណុច​លេ​ី​ផ្លូវ​កៅស៊ូ​លេខ​៥៥ ស្ថិត​នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្ករ​ឡេ​ី​ង​ដោយ​ជនសង្ស័យ​ចំនួន​០២​ក្រុម ដោយ​០១​ក្រុម​មាន​គ្នា​ចំនួន​០៣​នាក់ មាន​ដាវ​ចំនួន​០១​ដេ​ី​ម និង​០១​ក្រុម​ទៀត មាន​គ្នា​ចំនួន​០៥​នាក់ មានកាំបិត​ក​កុក​ចំនួន​០១​ដេ​ី​ម បាន​ទាស់​ពាក្យ​សម្តី​គ្នា​ហេ​ី​យ​រេ​ី​សយ​ក​ដុំ​ថ្ម​គប់​ទៅ​លេ​ី​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយមក​បំរុង និង​កាប់​គ្នា​ប៉ុន្តែ​មិន​បាន​កាប់​គ្នា​នោះ​ទេ ដោយសារ​សម្ថ​កិច្ច​នគរបាល​យេ​ី​ង​បាន​ចុះ​ទៅ​ដល់ ជនសង្ស័យ​ទាំង​០២​ក្រុម​ខាង​លេ​ី ក៏​បាន​នាំ​គ្នា​រត់គេច​អស់​ទៅ​។ លុះដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក សម្ថ​កិច្ច​នគរបាល​យេ​ី​ង​បាន​ធ្វេ​ី​ការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនេ​ី​ង​ខាង​លេ​ី​បាន​ចំនួន​០៨​មានឈ្មោះ​ដូច​ខាងក្រោម៖

១-​ឈ្មោះ ក​យ សីហា ភេទ​ប្រុស អាយ​១៧​ឆ្នាំ រស់នៅ ភូមិ​ទួល​ពង្រ ឃុំ​បាក់​ចិញ្ចៀន​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់
២-​ឈ្មោះ សៀ វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​សាស់ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់
៣-​ឈ្មោះ ខន សុ​វ​ណ្ណា​រាជ ភេទ​ប្រុស ១៦​ឆ្នាំ រស់នៅ​ភូមិ​តា​សាស់ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់
៤-​ឈ្មោះ សេង ឧត្តម​បញ្ញា ភេទ​ប្រុស អាយុ​១ ៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​បាក់​ចិញ្ចៀន​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់
៥-​ឈ្មោះ ភឿន ឧត្ដម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​បាក់​ចិញ្ចៀន​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់
៦-​ឈ្មោះ ស៊ុន រក្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ដៃ​មាន​កាន់​កាំបិត​ក​កុក​) រស់នៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៧-​ឈ្មោះ ឈ​ន រ៉ា​មេឃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ប៉ែន ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់
៨-​ឈ្មោះ ថៃ អឿ​ង​ចន្ទ​ហ្វា​នី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំ​ចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ

វត្ថុ​តាង​ដកហូត​រួម​មាន​៖
១-​កាំបិត​ក​កុក ផ្លែ​ដែក​ដង​ដែក ប្រវែង​១​ម៉ែត្រ កន្លះ​តឹក ចំនួន​០១​ដេ​ី​ម
២-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1N-9690
បច្ចុប្បន្ន​សម្ថ​កិច្ច​យេ​ី​ង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕