អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៩នាក់ បញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ ក្មេង​ទំនើង ០៩​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​អនុវត្ត​វិធានការ​ច្បាប់​បញ្ជូន​ទៅ​តុលាការ​លើ​ក្រុម​ដែល​មាន​បទល្មើស និង​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​ក្រុម​មិន​មាន​បទល្មើស ប្រកបដោយ​ភាព​ម៉ឹង​ម៉ាត់​បំផុត ក្នុង​នោះ​រួម​មាន​៖ ឈ្មោះ វង់ ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ឈ្មោះ ខន រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ឈ្មោៈ វង្ស ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ឈ្មោះ អេ​ង កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ ខណៈ​ក្រុម​នេះ ចេញពី​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទាស់​ពាក្យ​សម្តី​ដាក់​គ្នា​កើតជា​អំពើ​ហិង្សា និង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្នុង​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ រីឯ​ឈ្មោះ ឈ្មោះ និ​ត វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ម៉ៅ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ប៉ូច សុវណ្ណ​ចិ​ត្ត្រា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ណំ សុវណ្ណ​ឧត្តម ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ បុល ពេញ​បូ​ណ៍​មី ភេទ​ប្រុស អាយុ​១៣ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៧D1 ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដង្កោ ធ្វើការ​បង្ក្រាប​ក្នុង​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ខណៈ​ពួក​គេ​កំពុង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ និង​ត្រូវ​បាន​ដាក់​វិន័យ​រដ្ឋបាល ដោយ​កោស​ក់​ហាត់​កីឡា លើក​ម៉ូតូ​ដើរ​ក្ន​ង​ទីបញ្ជាការ​ដោយ​ស្រែ​កថា “​ខ្ញុំ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ កុំ​យកតម្រាប់​តាម​ខ្ញុំ ពី​ពេល​នេះ​ទៅ ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ហើយ​” ព្រមទាំង​ដកហូត​ម៉ូតូ​០៤​គ្រឿង រក្សា​ទុក ០៣​ខែ ផង​ដែរ​។

សូម​រម្លឹក​ផង​ដែរ​ថា កន្លង​មក សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្ត​ទៀត​៕